Biodiversity Field Assistant

ឱកាសការងារ

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ប្រចាំកម្ពុជា

 ជំនួយការស្រាវជ្រាវជីវៈចម្រុះនៅមូលដ្ឋាន (Biodiversity Field Assistant) 

ប្រវត្តិ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាអង្គការអភិរក្សសត្វព្រៃឈានមុខគេមួយក្នុងពិភពលោក ។ WCS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្នុងនាមជាសមាគមសួនសត្វក្នុងទីក្រុងញូវយ៉ក គឺជាអង្គការអន្តរជាតិដែលធ្វើការផ្តោតលើការអភិរក្ស និងការការពារសត្វព្រៃ និងប្រព័ន្ធអេកូសាស្ត្រនៅលើផែនដី ។​ WCS បានធ្វើការជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់នូវអនុសាសន៍ និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិរក្សប្រភេទសត្វសំខាន់ៗ​ និងទីលំនៅរបស់សត្វទាំងនោះទូទាំងប្រទេស ។

 WCS កំពុងត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញតួនាទី​ដូចខាងក្រោម។ បរិយាយការងារលម្អិតទាក់ទងនឹងមុខតំណែងទាំងនេះ មានភ្ជាប់មកជាមួយ ។

ជំនួយការស្រាវជ្រាវជីវៈចម្រុះនៅមូលដ្ឋាន (Biodiversity Field Assistant)  (មួយមុខតំណែង) Click Here for Full Job Description

-        កន្លែងបំពេញការងារ ៖ ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ

-        ប្រាក់បៀវត្សសុទ្ធ ៖ ២០០ដុល្លារ (២២០ដុល្លារ បន្ទាប់ពីបញ្ចប់រយៈពេលសាកល្បងការងារ)

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង CV មកកាន់អង្គការ WCS តាមរយៈអ៊ីម៉េល cambodiahr@wcs.org ។ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ មានតែបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវបានជូនដំណឹង ។

សម្គាល់ ៖ មុខតំណែងនេះ សាកសមសម្រាប់បេក្ខជនដែលមានទីលំនៅក្នុងខេត្តព្រះវិហារ