Conservation Impact Technical Lead

ឱកាសការងារ

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ប្រចាំកម្ពុជា

 មន្ត្រីស្រាវជ្រាវសង្គម (Social Research Officer)

ប្រវត្តិ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាអង្គការអភិរក្សសត្វព្រៃឈានមុខគេមួយក្នុងពិភពលោក ។ WCS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្នុងនាមជាសមាគមសួនសត្វក្នុង​ទីក្រុងញូវយ៉ក គឺជាអង្គការអន្តរជាតិដែលធ្វើការផ្តោតលើការអភិរក្ស និងការការពារសត្វព្រៃ និងប្រព័ន្ធអេកូសាស្ត្រនៅលើផែនដី ។​ WCS បានធ្វើការជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់នូវអនុសាសន៍ និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិរក្សប្រភេទសត្វសំខាន់ៗ​ និងទីលំនៅរបស់សត្វទាំងនោះទូទាំងប្រទេស ។

អង្គការ WCS កំពុងត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញតួនាទី​ដូចខាងក្រោម ។ បរិយាយការងារលម្អិតទាក់ទងនឹងមុខតំណែងនេះ មានភ្ជាប់មកជាមួយ ។

កន្លែងបំពេញការងារ ៖ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

លក្ខណៈសម្បត្តិ និងបទពិសោធន៍ដែលតម្រូវចាំបាច់

បរិញ្ញាបត្រផ្នែកបរិស្ថាន ឬវិទ្យាសាស្ត្រសង្គមត្រូវបានផ្តល់អាទិភាព។

• ចំណាប់អារម្មណ៍ និងចំណេះដឹងអំពីបញ្ហាការអភិរក្ស និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

• សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត រួមទាំងការផ្តល់បទបង្ហាញ។

• មានឆន្ទៈ និងសមត្ថភាពក្នុងការរៀនជំនាញស្រាវជ្រាវថ្មីៗ។

• ជំនាញក្នុងការរៀបចំ និងសមត្ថភាពក្នុងការគ្រប់គ្រងសំណុំទិន្នន័យ និងផែនការការងារបានយ៉ាងល្អ។

• តម្រូវឱ្យចេះភាសាខ្មែរ និងភាសាអង់គ្លេសជាមូលដ្ឋាន។ ចេះភាសាពូនងត្រូវបានផ្តល់អាទិភាព។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង CV មកកាន់អង្គការ WCS តាមរយៈអ៊ីម៉ែល cambodiahr@wcs.orgផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ មានតែបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវបានជូនដំណឹង ។

អំពីអសយដ្ឋាន និង លេខទូរស័ព្ទ​ របស់អង្គការសមាគមអភិរក្សសត្វព្រៃ៖

ផ្ទះលេខ ២១ ផ្លូវលេខ ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

០២៣ ២១៧ ២០៥