អ្នកយាមពេញម៉ោង (មួយមុខតំណែងនៅទីរួមខេត្តព្រះវិហារ)

ឱកាសការងារ

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ប្រចាំកម្ពុជា

អ្នកយាមពេញម៉ោង (មួយមុខតំណែង)

ប្រវត្តិ

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គឺជាអង្គការអភិរក្សសត្វព្រៃឈានមុខគេមួយក្នុងពិភពលោក ។ WCS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្នុងនាមជាសមាគមសួនសត្វក្នុង​ទីក្រុងញូវយ៉ក គឺជាអង្គការអន្តរជាតិដែលធ្វើការផ្តោតលើការអភិរក្ស និងការការពារសត្វព្រៃ និងប្រព័ន្ធអេកូសាស្ត្រនៅលើផែនដី ។​ WCS បានធ្វើការជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយផ្តល់នូវអនុសាសន៍ និងការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការអភិរក្សប្រភេទសត្វ    សំខាន់ៗ​ និងទីលំនៅរបស់សត្វទាំងនោះទូទាំងប្រទេស ។

អង្គការ WCS កំពុងត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញតួនាទី​ដូចខាងក្រោម ។ បរិយាយការងារលម្អិតទាក់ទងនឹងមុខតំណែងនេះ មានភ្ជាប់មកជាមួយ ។

  1. អ្នកយាមពេញម៉ោង (មួយមុខតំណែង) សូមចុចនៅទីនេះសម្រាប់ការពិពណ៌នាការងារពេញលេញ
  • កន្លែងបំពេញការងារ ៖ ទីរួមខេត្តខេត្តព្រះវិហារ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ Cover Letter និង CV មកកាន់អង្គការ WCS តាមរយៈអ៊ីម៉ែល cambodiahr@wcs.orgផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មានតែបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវបានជូនដំណឹង ។